ថ្ងៃ​នេះ​កម្ពុជា​ចាញ់​ហ្វីលីពីន ២​គ្រាប់​ទល់​នឹង​៣​គ្រាប់ ។ អ្នក​គាំ​ទ្រ​ខ្មែរ​ពិត​ជា​​មិន​សប្បាយ​ចិត្ត​ទេ ពេល​ឃើញ​លទ្ធផល​បែប​នេះ ។ ពេល​ខ្ញុំ​អង្គុយ​ទស្សនា អ្នក​មើល​ទាំង​ឡាយ​សុទ្ធ​តែ​ថា ខ្សែ​ការ​ពា​របស់​កម្ពុជា​ដែល​ដាក់​លេង​ថ្ងៃ​នេះ គឺ​មិន​កើត ទើប​ធ្វើ​ឲ្យ​គូ​ប្រកួត​វាយ​លុក​បាន ។ សូម្បី​ខ្ញុំ​ក៏​យល់​អ៊ីចឹង​ដែរ គ្រោះ​ខាង​កម្ពុជា​មើល​ទៅ​ហាក់​ពុំ​បាន​ពង្រឹង​ខ្សែ​ការ​ពារ​សោះ ច្នេះ​ធ្វើ​ឲ្យ​ពេល​ប្រកួត​មាន​ការ​ធ្វេស​ប្រហែស​ណាស់ ។ តែ​បើ​និយាយ​ពី​ខាង​ខ្សែ​ប្រយុទ្ធ​វិញ ពិត​ជា​គួរ​ឲ្យ​សរសើរ​ណាស់ ទាំង​អ្ន​កចែក​បាល់ ទាំង​ខ្សែ​បម្រើ មើល​ទៅ​គឺ​ល្អ​ណាស់ ព្រោះ​នរណា​ក៏​ដឹង​ថា ក្រុម​កម្ពុជា​តែង​សម្រុក​​ស៊ុត​បញ្ចូល​ទី​ច្រើន​គ្រាប់​មែន​ទែន តែ​សំណាង​តិច​ណាស់ ។ យើង​សង្កេត​ឃើញ​ថា បើ​ឆាក​ប្រកួត​ភ្លាម​​តែ​ជាង១០​នាទី កម្ពុជា​ស៊ុត​ចូល​មួយ​គ្រាប់​មុន​យ៉ាង​​ហំ រីឯ​ការ​​ប៉ះ​ទង្គិច​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ក៏​គ្មាន​ដែរ ទើប​គ្មាន​ការ​ស៊ុត​ប៉េ​ណាល់​ទី​ទេ​ថ្ងៃ​នេះ ។ មើល​ពិន្ទុ​ខាង​ក្រោម…

ឯកសណ្ឋាន​ពណ៌​ស ក្រុម​កីឡា​ករ​ជម្រើស​ជាតិ​ហ្វីលីពីន

ឯកសណ្ឋាន ពណ៌ ស ក្រុម កីឡា ករ ជម្រើស ជាតិ ហ្វីលីពីន

TOURNAMENT FIXTURES and RESULTS (All matches at the National Olympic Stadium)

17 OCT 2008:PHILIPPINES 1TIMOR LESTE 0/ CAMBODIA 3 LAOS 2
19 OCT 2008: TIMOR LESTE 2 CAMBODIA 2/ BRUNEI 1 PHILIPPINES 1
21 OCT 2008: PHILIPPINES 1 LAOS 2/ TIMOR LESTE 1 BRUNEI 4
23 OCT 2008: LAOS 3 BRUNEI 2/ CAMBODIA 2 PHILIPPINES 3
25 OCT 2008: Brunei vs Cambodia/Laos vs Timor Leste

CURRENT STANDINGS

1. Philippines 7pts (+1)
2. Laos 6pts (+1)
3. Brunei 4 pts (+2)
4. Cambodia 4 pts (=)
5. Timor Leste (-4)

ការ​ប្រកួត​​នេះ​គេ​នឹង​ជ្រើស​ក្រុម​ដែល​ឈ្នះ​ពិន្ទុ​លើ​គេ​ពីរ​ក្រុម​ ដើម្បី​យក​ទៅ​ប្រកួត​ដំណាក់​បន្ត​ទៀត ។ ផ្អែក​លទ្ធផល និង​ប្រកួត​រួច​រាល់​ខាង​លើ គឺ​ហ្វីលីពីនឈ្នះ​ដាច់​ ដឹង​តែ​បាន​ឡើង​ពូល​ហើយ ។ អ្វី​ៗ​ត្រូវ​ពឹង​លើ​ការ​ប្រកួត​ចុង​ក្រោយ​ហើយ កម្ពុជា​ជាមួយ ប្រ៊ុយណេ (ហាម​ស្មើ) ហេហេ បើ​ស្មើ​ក្រុម​ប្រទេស​លាវ​នឹង​មាន​ទឹក​មាត់​លេប ។ បើ​កម្ពុជា​ឈ្នះ គឺ​បាន​ឡើង​ទៅហើយ តែ​បើ​ចាញ់​វិញ គឺប្រ៊ុយ​ណេ​ជា​អ្នក​ត្រេក​អរ មិន​មែន​លាវ​ទេ ។ តែ​យ៉ាង​ណា នៅ​ថ្ងៃ​អាទិត្យសៅរ៍ ទី​២៥​នេះ យើង​ត្រូវ​ការ ៣​ពិន្ទុ​ទៀត យ៉ូ… ជយោ! កម្ពុជា​ឈ្នះ…

ព័ត៌មាន​កម្សាន្ត៖ ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​នឹង​ប្រារព្វ​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​ អូឡាំពិក ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន​​ហង្សមាស និង​ក្រុម​ប្រឹក្សា​ទេសចរណ៍​ម៉ាឡេស៊ី​ ។ ការ​ប្រគំ​​តន្ត្រី​នោះ​មាន​ឈ្មោះ​ថា Top Music Show 2008 ធ្វើ​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​នេះ ។ ដូច​បង​ប្អូន​ដឹង​ស្រាប់​ហើយ​ ឲ្យ​តែ​ពេល​មាន​កម្មវិធី​អ្វី​ក៏​ដោយ ដោយ​ផលិតកម្ម​រស្មី​ហង្សមាស ទោះ​នៅ​កន្លែង​ណា​ក៏​ដោយ គឺ​ដឹង​ថា​មាន​មនុស្ស​បាក់​ទ័ព​ភ្លូក​ទឹក​ភ្លូក​ដី​តែ​ម្រ៉ង ព្រោះ​នរណា​មិន​ដឹង!​ថា​ក្រុម​ហ៊ុន​នេះ​ល្បីល្បាញ​ណាស់ ខាង​ផលិត​ចម្រៀង វីដេអូ និង​ភាព​យន្ត​ជាដើម បើ​គិត​បទពិសោធន៍​វិញ​គឺ​ជាង​១៦ឆ្នាំ​មក​ហើយ ក្រាស់​ផន់​គាត់​ដែរ

ក្នុង​ឱកាស​នោះ​ដែរ វា​ក៏​ជា​កម្មវិធី​ដើម្បី​អបអរ​ពិធី​បុណ្យ​ឯករាជជាតិ ៩​វិច្ឆិកា ខួប​លើក​ទី​៥៥ និង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ ជា​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​ខាង​មុខ​ដែរ ។

ចឹង​តើ​បាន​ប៉ុន្មាន​ថ្ងៃ​មុន មាន​គេ​សួរ​ថា​ មិន​ទៅ​មើល​ខន់សឺត​នៅ​ផ្សារ​សុវណ្ណា​ទេ​ហ្អី? “​ស្អី​គេ គេ​ខន់​សឺត​ស្អី? រឿង​ចឹង​ៗ​ខ្ញុំ​មិន​សូវ​ដឹង​ទេ ។” ព្រះ​ម្ចាស់​ថ្លៃ! ហេតុ​តែ​គេ​ល្បី គ្រាន់​តែ​ទៅ​ប្រូម៉ូត​ផ្សព្វ​ផ្សាយ​អា​ខន់​សឺត​ស្អី​គេ​ហ្នឹង មនុស្ស​ផ្អើល​ទៅ​មើល៍​ឲ្យ​ព្រោង​ព្រាត ហាហា ថែម​ទាំង​មាន​អ្នក​រាយ​ការណ៍​មក​ថា គ្រាន់​តែលោក​ឆន សុវណ្ណរាជ ទៅ​ផ្សារ​សុវណ្ណា លេង​ស្ទះ​ផ្លូវ ស្ទះ​ម៉ូតូ ឆ្លៀត​ពេល​ហ្នឹង​ភ្លៀង​រលឹម​ទៀត! oh អាសូរ​និង​ហួស​ចិត្ត​អ្នក​គាំទ្រ​គាត់​ដល់​ហើយ ហេហេ ។ ដល់​ម៉ា​ថ្ងៃ​ពីរ​ថ្ងៃ​ម៉ោ មាន​មិត្ត​ភក្ដិ​បបួល​ ទៅ​មើល​អត់​ថ្ងៃ​៩​វិច្ឆិកា? ថា​​ហ៊ើយ! ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​មើល​ផង សំបុត្រ​ក៏​ថ្លៃ លេង​សុទ្ធ​តែ ២ម៉ឺន ទៅ​៣​ម៉ឺន​ឯណោះ ។ អត់​មើល​ក៏​មិន​ទៅ​ស្អី កាល​​បេសអហ្វ​ដឹ​បេស ប៉ុន្មាន​ដង​ខ្ញុំ​មិន​ដែល​ទៅ​មើល​ផង ព្រោះ​ខ្លួន​មិន​មែន​ស្ទាវ​ដូច​គេ ហាហា (ការ​ពិត​ឆ្នាំ​មុន​ចង់​មើ​ល៍​នឹង​គេ​បាន​ម្ដង​ដែរ តែ​ចៃដន់​គេ​អត់​លេង ^_^) ។ ឆ្លើយ​ម៉ោ​ថា​ទៅ​អត់? “​ដល់​សួរ​បង្ខំ​ពេក ទើប​នឹក​ឃើញ​ថា​មិត្រ​ខាង​នោះ​គេ​មាន​ខ្សែ​មាន​ទុយយ៉ូ បើ​ថា​ទៅ គឺ​ភាគ​រយ​បាន​សំបុត្រ​ Free គឺ​ខ្ពស់​ណាស់ ហេហេ @_@។”

null

ប្រហែល​ជា​ចំណូល​ចិត្ត​មួយ ខ្ញុំ​ចូលចិត្ត​ស្ដាប់​សំនៀង​របស់ ណាំ ប៊ុណ្ណារ័ត្ន​តាំង​ពី​គាត់​ច្រៀង​ដំបូង កាល​នោះ​ជា​ពិសេស​គឺ​បទ “ម៉ែ” ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ  កាល​នៅ​ច្រៀង​ក្នុង​ផលិតកម្ម​យូធូ ។ ក្រោយ​មក​ ណាំ ប៊ុណ្ណារ័ត្ន ច្រៀង​នៅ ចេនឡា​ប្រាឌ័រ​វិញ ដែល​ជា​ដៃគូ​ក្រុមហ៊ុន​ជាមួយ​យូធូ​ហ្នឹង ក៏​នៅ​តែ​មាន​បទ​ដែល​ខ្ញុំ​ចូលចិត្ត​ដែរ ដូចជា​បទ សូម​កុំ​បន្ទោស​ខ្ញុំ រស់​កំដរ​ថ្ងៃ​ស្លាប់ …

ឥឡូវ​នេះ​ផលិតកម្ម​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​បិទ​ហើយ ព្រោះ​មិន​ដឹង​មូល​ហេតុ​អី​ទេ ប្រហែល​ជា​បាត់​ប្រជា​ប្រិយភាព​ ឬ​ក៏​ក្ស័យ​ធន​អី​យ៉ាង​ណា អា​ហ្នឹង​រឿង​ផន់​គេ​ទេ​ តែ​បើ​តាម​ព័ត៌មាន​ពី​ប្រភព​យូធូ នៅ​ខាង​រង្គសាល​គេ​ហ្នឹង​ហាក់​ដូច​ជា​មិន​សូវ​មាន​មនុស្ស ដាច់​ម៉ូយ​ដាច់​ម៉ាំង​ជាដើម ។ ណាមួយ​ជា​ក្រុមហ៊ុន​ដែល​មិន​ជា​មាន​បទ​និពន្ធ​ច្រើន​ទេ ភាគ​ច្រើន​យក​លំនាំ​ចម្រៀង​បរទេស ដូច​តែ​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ដែរ​ក្នុង​ស្រុក​ខ្មែរ​យើង​នេះ ។

និយាយ​ពី ណាំ ប៊ុណ្ណារ័ត្ន ជា​កូន​ប្រុស​ស្នង​តំណែង​សិល្បៈ​ពី​ឪពុក គឺ​លោក​ឯល ប៊ុណ្ណា ដែល​ជា​កវី​ជើង​ចាស់​មួយ​រូប ដែល​សព្វ​ថ្ងៃ​គាត់​ធ្លាប់​បង្ហាញ​មុខ​តាម​ទូរទស្សន៍​ដែរ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ផ្សេងៗ ក្នុង​តំណែង​ជា​គណៈកម្មការ​ផ្ដល់​ពិន្ធុ ។ សព្វ​ថ្ងៃ ប៊ុណ្ណារ័ត្ន​ធ្វើការ​ក្នុង​ផលិតកម្ម អឹម ភាពយន្ត ដែល​ទើប​បើក​បាន​ប៉ុន្មាន​ខែ​មុន​នេះ​ទេ ។ រ័ត្ន ធ្វើ​ជា​អ្នក​ចម្រៀង​ដដែល និង​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង និពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី​ផង​ដែរ ។ null

បើក​ឆាក​ដំបូង​ពី​ផលិតកម្ម​អឹម ប៊ុណ្ណារ័ត្ន​ចេញ​បី​បទ គឺមាន Boy Friend បើ​មាន​គេ​កុំ​ថែម​បង និង​បទ Give It Up ។ ពិត​ជា​ពីរោះ​មែន​ទែន ខ្ញុំ​ចូលចិត្ត​ស្ដាប់ ។ ចាំ​មើល​វ៉ុល​ក្រោយ​ៗ​ក្រែង​លោ​គេ​ចេញ​វ៉ុល​ថ្មី តែ​ចាប់​ពី ស៊ីឌី​វ៉ុល ២,៣ អត់​មាន​ទេ រហូត​ដល់​ស៊ីឌី​វ៉ុល ៤ ទើប​ចេញ បទ​របស់​ណាំ ប៊ុណ្ណារ័ត្ន​ម្ដង​ទៀត ដូច​ដែល​ខ្ញុំ​ដាក់​ឲ្យ​ស្ដាប់​ខាង​លើ​ហ្នឹង ។ ខ្ញុំ​ក៏​ចូលចិត្ត​ភ្លេង​ក្នុង​ផលិតកម្ម​អឹម​ហ្នឹង​ច្រើន​ដែរ ធ្លាប់​បាន​មើល​ខារ៉ាអូខេ​ដែរ​តើ គឺ​អាច​យក​ជា​ការ​បាន ពិសេស​ក្រុម​តន្ត្រីករ​ធ្វើ​ភ្លេង​បាន​ពីរោះ ស្ដាប់​ទៅ​អត់​ធុញ ។

ខ្ញុំ​ទើប​បាន​ហ្គេម​មួយ​ពី​គ្រូ​កាល​ពី​ថ្ងៃ ​សៅរ៍ និង​បាន​៥​ពិន្ទុ​សម្រាប់​លេង​ហ្គេម​នេះ។ សូម​សាកមើល អាច​ដោះ​ចេញ​ទេ ហើយ​ចំណាយ​ពេល​ប៉ុន្មាន?

នេះ​ជា​រូប​សម្រាប់​លោកអ្នក​ចាប់ផ្ដើម៖

game-start

ដូច​ឃើញ​ក្នុង​រូប យើង​មាន​បង្គោល​៣ និង​ដុំ​កង​៥​ដុំ​ដែល​មាន​ប្រហោង​កណ្ដាល​អាច​ស៊ក​ចូល​បង្គោល​បាន។ ឥឡូវ​សូម​ចាប់ផ្ដើម​លើកដុំ​កង​ម្ដង​មួយៗ យក​ទៅ​ដាក់​នៅ​បង្គោល​ទី​៣ និង​តម្រៀប​តាម​លេខ​ដូច​រូប​ខាងក្រោម។ បង្គោល​កណ្ដាល​អាច​ប្រើ​ជា​ជំនួយ​សម្រាប់​ដាក់​ដុំកង​បណ្ដោះអាសន្ន​បាន។ ហើយ​ការ​ដាក់ មិន​អាច​ឲ្យ​លេខ​ធំ​នៅ​ក្រោម​លេខ​តូច​ទេ។

ធ្វើ​ឲ្យ​បាន​ដូចនេះ៖

game-finished

ក្រុមហ៊ុន Bajca ទំនង​ជា​កំពុង​ធ្វើ អ៊ីមូសិនណល ឃីបត ដែល​មាន​ខ្នាត ៤x៤ ដើម្បី​សម្រួល​ដល់​ការចុច​ប្រើ ស្មៃលី ដោយ​ចុច​លើ​ប៊ូតុង​តែ​មួយ​លើ​ស្មៃលី​ណា​ដែល​ចង់​ប្រើ។

Bajca ធ្វើ​ឃីបត​នេះ​ឡើង​ឲ្យ​អាច​ប្រើ​បាន​ជា​ប្រយោជន៍​ផ្សេងៗ​ទៀត គឹ​អាច​យក​ស្មៃលី​ពី​ឃីបត​មក​ដោត​ធ្វើ​ខ្សែក ធ្វើ​ខ្សែដៃ​ និង​ធ្វើ​ចិញ្ជៀន​ជា​ដើម។ មើល​ទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​ម្យ៉ាង​ដែរ។

emotkeyboard2

ប្រតិទិនប្រចាំឆ្នាំ ២០០៨

December 2016
M T W T F S S
« Nov    
 1234
567891011
12131415161718
19202122232425
262728293031  

ប្លក់ស្វែងរករូបភាព

It's a Family Affair...

Trains (over the bridge)

Burrowing Owl

More Photos

Title Content

Gategories