សុវត្ថិភាព​ឯកសារ

Posted on: November 29, 2008

កន្លង​មក ខ្ញុំ​ជឿ​ថា​លោកអ្នក​មិន​សូវ​ខ្វាយខ្វល់​រឿង​បាត់​ឯកសារ​ប៉ុន្មាន​ទេ ព្រោះ​វា​កម្រ​ណាស់​ដែល​ហាតឌីស​កុំព្យូទ័រ​ខូច​ហើយ​បាត់​ឯកសារ​ទាំង​អស់​ នោះ។ តែ​ពេល​ខ្លះ​ក៏​លោក​អ្នក​ក៏​អាច​ជួប​បញ្ហា​នេះ​ដោយ​ចៃដន្យ​ផង​ដែរ។ ដូច​មិត្រ​ខ្ញុំ​ម្នាក់​បាត់បង់​ឯកសារ​ទាំង​អស់ ដោយសារ​ហាតឌីស​ខូច​រហូត​សង្គ្រោះ​លែង​បាន។ ដូច្នេះ​លោកអ្នក​ក៏​គួរ​យកចិត្ត​ទុកដាក់​ដែរ ប្រសិន​បើ​ឯកសារ​របស់​លោកអ្នក​ជា​ឯកសារ​សំខាន់។

ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​វិបសាយ​មួយ​ដែល​អាច​ទុកចិត្ត​បាន​ក្នុង​ការជួយ​យើង​រក្សា​ទុក ​ឯកសារ​។ ដោយសារ​វិបសាយ​នេះ​មាន​កម្មវិធី​ដែល​អាច​ដំឡើង​លើ​វិនដូស៍​ និង​ចាត់ចែង​ឯកសារ​លើ​វិនដូស៍​ផ្ទាល់​ដោយ​មិន​បាច់​ចូល​ទៅ​អាប់ឡូត​តាម​ វិបសាយ វា​ពិត​ជា​ងាយស្រួល​ណាស់។

ឯកសារ​ដែល​លោកអ្នក​ចង់​ទុក​នៅ​លើ​វិបសាយ​នោះ លោកអ្នក​គ្រាន់​តែ​ថត​វា​​យក​ដាក់​ក្នុង​ហ្វូលឌឺ​ដែល​កម្មវិធី​នោះ​បង្កើត​ ស្រាប់​​លើ​កុំព្យូទ័រ ដូច​ប្រើ​លើ​វិនដូស៍​អ៊ិចផ្លរឺ​ធម្មតា។ មិន​តែ​ប៉ុណ្ណោះ លោក​អ្នក​អាច​ឲ្យ​គេ​ដោនឡូត​ឯកសារ​នោះ​បាន​ទៀត​ផង ដោយ​គ្រាន់តែ​ចុច​ប៊ូតុង​ខាងស្ដាំ​របស់​ម៉ៅស៍ និង​ចម្លង​តំណ​សម្រាប់​ឲ្យ​គេ​ដោនឡូត​បាន។ ត្រង់​នេះ​ជា​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ណាស់។ ពេល​ខ្លះ​ខ្ញុំ​ចង់​ដាក់​ឯកសារ​ឲ្យ​គេ​ដោនឡូត​ វា​ជា​វិធី​ងាយ និង​ឆាប់​រហ័ស។

លក្ខណៈ​ពិសេស​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​នោះ គឺ​នៅ​ពេល​ដែល​យើង​ថត​ឯកសារ​ដាក់​ចូល​ទៅ វា​នឹង​ធ្វើ​ការ​ខ្ចប់ (encrypt) ​ដើម្បី​សុវត្ថិភាព​​ស្រាប់។

dropbox

ទោះ​ជា​កុំព្យូទ័រ​របស់​លោកអ្នក​ខូច ឬ​លោក​អ្នក​នៅ​ទី​ណា​ក៏​ដោយ លោក​អ្នក​ក៏​អាច​ចូល​ទៅ​កាន់​វិបសាយ​នោះ​យក​ឯកសារ​មក​ប្រើ​បាន​ដែរ។

ដោនឡូត និង​សាកល្បង​ពី​វិបសាយ getdropbox.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

ប្រតិទិនប្រចាំឆ្នាំ ២០០៨

November 2008
M T W T F S S
« Oct    
 12
3456789
10111213141516
17181920212223
24252627282930

ប្លក់ស្វែងរករូបភាព

It's a Family Affair...

Trains (over the bridge)

Burrowing Owl

More Photos

Title Content

Gategories

%d bloggers like this: